អ្នកឧកញ៉ា ឃុន សៀ ក្លាយជាសមាជិក នៃសមាគមអ្នកសាងសង់កម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឃុន សៀ នាយកក្រុមហ៊ុន ឃុន សៀ ឌីវេឡុបមេន គ្រុប (Khun Sea Development Group Co., Ltd) បានចូលជា សមាជិក នៃសមាគមអ្នកសាងសង់កម្ពុជា។ នេះបើតាមការបង្ហាញឱ្យដឹងពីទំព័រហ្វេសប៊ុកផ្លូវការ​របស់សមាគម​អ្នកសាងសង់កម្ពុជា កាលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ឃុន សៀ ឌីវេឡុបមេន គ្រុប របស់អ្នកឧកញ៉ា ឃុន សៀ ត្រូវបានគេដឹងថា ជាក្រុមហ៊ុនអភិវឌ្ឍន៍លើ​គម្រោងធំៗជាច្រើន ដូចជា សាងសង់ទីកក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល, ការបង្កើតទីក្រុងរណប ទីតាំងអភិវឌ្ឍ​លំនៅឋានតម្លៃ​សមរម្យ​ និងតំបន់ទេសចរណ៍ជាច្រើន​ទីតាំងផ្សេងទៀត។

សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើង​​ក្រោម​ការផ្តួចផ្តើមដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក​អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ជាផ្លូវការ​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ សមាគមនេះ​បង្កើតឡើងមានចក្ខុវិស័យធំៗចំនួន៣ គឺ៖ ១)ប្រែក្លាយ​ឧស្សាហកម្មសំណង់​របស់ជាតិ ជាឧស្សាហកម្ម​ប្រកបដោយ​ទំនុកចិត្ត ផលិតភាព គណនេយ្យភាព និង​ការប្រកួត​ប្រជែង ទាំង​ក្នុង​ទីផ្សារជាតិ និង​អន្តរជាតិ, ២)ធ្វើឱ្យ​សមាជិកទាំងអស់​របស់​សមាគម​ក្លាយជា​​អ្នកសាងសង់​មាន​លំដាប់ស្តង់ដា​ខ្ពស់ និង​ចំណាត់ថ្នាក់​លំដាប់​អន្តរជាតិ និង ៣)ជាអង្គការ​ជួយ​សម្របសម្រួល​ទំនាក់ទំនង​រវាង​រាជ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​សំណង់ ដើម្បី​ផ្តល់នូវ​ផលប្រយោជន៍ ដល់ឧស្សាហកម្ម​សំណង់។

សមាគមអ្នកសាងសង់កម្ពុជា (CCA) សម្រាប់​អាណត្តិទី៦ (២០២៦-២០២៨)​​ មានសមាសភាព​​ថ្នាក់ដឹកនាំ​ថ្មី​​​ចំនួន ១១រូប ក្នុងនោះ ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានជាប់ជាប្រធានសមាគម។