សម្តេច ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប ចូលរួមពិធីមង្គលការ កូនស្រីនាយឧត្តមសេនីយ៍ អុី ឈាន និងលោកជំទាវ បាន ស្រីមុំ

ជុំវិញ​ឧកញ៉ា

នាយឧត្ដមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរៀបចំពិធីសិរីមង្គល​អាពាហ៍​ពិពាហ៍ដល់បុត្រីយ៉ាងឱឡារិក កាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសិរីមង្គលនេះ កូនប្រុសនាម ឃឺត ភីបភល និងកូនស្រីនាម ឈាន ចាស្មីន ត្រូវជាកូនស្រី នាយឧត្ដមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ។ ពិធីមង្គលនេះ បានរៀបចំតុបតែងយ៉ាងប្រណិត ដោយមានការដេគ័រជាមួយ​នឹងផ្កាពណ៌ក្រហម រំលេចជាមួយនឹងហ្វុនក្បាច់រចនាពណ៌មាស ដែលបង្ហាញពីឧត្តមភាព និងភាពថ្លៃថ្នូរ។

ក្នុងការចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មី មានការអញ្ជើញចូលរួមពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន, សម្ដេចក្រឡាហោម ស ខេង, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, សម្ដេចមហារដ្ឋសភា​ធិការធិបតី ឃួន សុដាវី, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឧបនាយករដ្ឋមន្ត្រី ស សុខា, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ, ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងថ្នាក់ដឹកនាំមួយចំនួនទៀត។

ជាមួយគ្នានេះដែរក៏មានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូប រួមមាន៖ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា សំ អាង, លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត, ឧកញ៉ា ឌី ជោត និងភរិយា លោកស្រី លាង ធារ៉ា, ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា អ្នកមុខអ្នកការ​ជា​ច្រើនរូបទៀត។

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព៖ The Pink Wedding