ជប៉ុន ផ្តល់ជំនួយឥតសំណងជាង៦៦ម៉ឺនដុល្លារ ដល់កម្ពុជា លើការបោសសម្អាតគ្រាប់បែកចង្កោម

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី០៤ ខែកុម្ភៈ បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដល់កម្ពុជា ក្រោមថវិកាចំនួន  ៦៦៥,១៨៦ ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះគឺជាការចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ “គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS” ជាមួយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្រោមថវិកាចំនួន  ៦៦៥,១៨៦ ដុល្លារអាមេរិក។

នៅក្នុងសន្ទរកថារបស់លោក ឯកអគ្គរាជទូត អ៊ូអិណុ បានបង្ហាញសេចក្តីសង្ឃឹមថា ជំនួយឥតសំណងទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់គោលដៅ តាមរយៈការលើកកម្ពស់សុវត្ថិភាព និងគុណភាពជីវិតរបស់ពួកគេ។

លោកក៏បានបន្ថែមផងដែរថា គម្រោងនេះនឹងរួមចំណែកដល់ការបោសសម្អាតគ្រាប់បែកចង្កោមយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុវត្ថិភាពនៅក្នុងតំបន់ដែលមានគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេសកម្ពុជា៕