ការលក់បន្ទះឈីបទូទាំងពិភពលោក រំពឹងកើនឡើងដល់តម្លៃ ១ទ្រីលានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

យោងតាមសមាគមឧស្សាហកម្មឧបករណ៍អេឡិចត្រូនិក (SIA) បាននិយាយកាលពីពេលថ្មីៗនេះថា ការលក់បន្ទះឈីបនៅទូទាំងពិភពលោក ត្រូវបានគេរំពឹងទុកថានឹងឈានដល់តម្លៃ ១ទ្រីលានដុល្លារ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគម SIA ដែលមានសមាជិកភាគច្រើនជាក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក បាននិយាយថា ការលក់បន្ទះឈីបបានឈានជិត ៨០០ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដែលជាការកើនឡើង ២៥,៦% បើធៀបនឹងឆ្នាំ២០២៤។

យ៉ាងណាមិញ​ ចំពោះកំណើនដ៏ខ្លាំងក្លានេះ ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ឆ្នាំ២០២៦ នេះផងដែរ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅជុំវិញពិភពលោក បានចំណាយទឹកប្រាក់រាប់រយពាន់លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យសម្រាប់បញ្ញាសិប្បនិម្មិត។

គួរឲ្យដឹងថាបន្ទះឈីបឈានមុខគេ និងជាផ្នែកធំបំផុតនៃកំណើននៃការលក់ គឺបន្ទះឈីបកុំព្យូទ័រទំនើបដែលផលិតដោយក្រុមហ៊ុន Nvidia, Advanced Micro Devices និង Intel។ ការលក់ផលិតផលបន្ទាប់ឈីបរបស់ក្រុមហ៊ុនទាំងនោះបានកើនឡើង ៣៩,៩% ដល់សរុបចំនួន ៣០១ពាន់លានដុល្លារ នៅឆ្នាំ២០២៥។

ជាមួយគ្នានេះ សម្រាប់ប្រភេទធំទីពីរគឺបន្ទះឈីបអង្គចងចាំ ដែលតម្លៃរបស់វាកំពុងកើនឡើងយ៉ាងខ្លាំងក្នុងចំណោមកង្វះខាតបន្ទះឈីបដែលបង្កឡើងដោយ AI។ ការលក់បន្ទះឈីបអង្គចងចាំបានកើនឡើង ៣៤,៨% ដល់ ២២៣ពាន់លានដុល្លារ៕