អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅជួយសង្គ្រោះស្រ្តីជនជាតិអង់គ្លេសម្នាក់ ឈឺពោះឆ្លងទន្លេកណ្តាលយប់ នៅលើកោះរ៉ុង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) កាលយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជូនអូប័រ​និងក្រុមការងារ​ទៅជួយសង្គ្រោះស្ត្រីជនជាតិអង់គ្លេសម្នាក់ ឈឺពោះឆ្លងទន្លេកណ្តាល​យប់ គ្មានគ្រួសារនៅក្បែរ ដើម្បី​យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ទីរួមខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្រ្តីជនជាតិអង់គ្លេសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍​ក្រុងព្រះសីហនុ​ដោយសុវត្ថិភាព និងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅ​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងត្រូវបានក្រុមគ្រូពេទ្យពិនិត្យតាមដាន និង​ជួយ​សង្គ្រោះយ៉ាងយកចិត្តទុកដាក់។

សូមជម្រាបថា អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ជាអ្នកជំនួញមួយរូបនៅភាគនិរតី ដែលតែងយកចិត្តទុកដាក់ និងជួយសង្គ្រោះដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជួបស្ថានភាពលំបាកនៅតាមបណ្តាកោះនានា ក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តព្រះសីហនុ៕