អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) កាលយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជូនអូប័រនិងក្រុមការងារទៅជួយសង្គ្រោះស្ត្រីជនជាតិអង់គ្លេសម្នាក់ ឈឺពោះឆ្លងទន្លេកណ្តាលយប់ គ្មានគ្រួសារនៅក្បែរ ដើម្បីយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ទីរួមខេត្តព្រះសីហនុ។

ស្រ្តីជនជាតិអង់គ្លេសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព និងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងត្រូវបានក្រុមគ្រូពេទ្យពិនិត្យតាមដាន និងជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់។
សូមជម្រាបថា អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ជាអ្នកជំនួញមួយរូបនៅភាគនិរតី ដែលតែងយកចិត្តទុកដាក់ និងជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបស្ថានភាពលំបាកនៅតាមបណ្តាកោះនានា ក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តព្រះសីហនុ៕





