ព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ជូនដល់ ឧកញ៉ា សាង អ៊ាប

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ប្រគេនដល់ព្រះសង្ឃ និងសប្បុរសជនចំនួន ៧៨ រូប កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រួមទាំង ឧកញ៉ា សាង អ៊ាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សាង អ៊ាប ជាអ្នកជំនួញមួយរូប ដែលតែងជួយបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនជួយដល់សង្គម តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។ លោកឧកញ៉ា ជាប្រធានគណៈកម្មការអភិវឌ្ឍសេដ្ឋកិចក្រៅប្រព័ន្ឋ រាជធានី-ខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ឋភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា និងជា​ស្ថាបនិកក្រុមហ៊ុន PSK2005 Cambodia Co.,Ltd។

សូមជម្រាបថា មេដាយ «ព្រះរាជាណាចក្រកម្ពុជា» ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស ដែលមានចំនួន ៥ថ្នាក់ ខណៈដែលថ្នាក់មហាសេរីវឌ្ឍន៍ ជាថ្នាក់ខ្ពស់ជាងគេបំផុត។ មេដាយ «ព្រះរាជាណាចក្រកម្ពុជា» សម្រាប់​បំពាក់​ជូនចំពោះវរជនដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទាន​ដោយ​ព្រះមហាក្សត្រ៕