អ្នកឧកញ៉ា គង់ សាង សហស្ថាបនិកនៃសមាគមឧកញ៉ាកម្ពុជា ទទួលមរណភាពក្នុងជន្មាយុ ៧៣ឆ្នាំ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គង់ សាង សមាជិកក្រុមប្រឹក្សាភិបាល និងជា ព្រឹទ្ធាចារ្យសហស្ថាបនិក នៃសមាគមឧកញ៉ាកម្ពុជា ទទួល​មរណភាព កាលពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨:៥៨នាទីយប់ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយ​រោគាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គង់ សាង គឺជាអតីតប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើដំណើរ​នៅកម្ពុជា (TAFTAC)។ អ្នកឧកញ៉ា បានលះបង់ពេលវេលា កម្លាំងចិត្ត និងបញ្ញាជាច្រើន ក្នុងការដឹកនាំសមាគម​ដោយភាពសកម្ម ព្រមទាំងប្តេជ្ញាចិត្តយ៉ាងខ្ពង់ខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍ TAFTAC និងលើកកម្ពស់វិស័យ​នភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា។

អ្នកឧកញ៉ា ក៏ជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. រោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company។ បន្ថែមលើនេះ អ្នកឧកញ៉ាក៏បានធ្វើការវិនិយោគ​លើវិស័យផ្សេងៗ​មួយចំនួនទៀត រួមមានវិស័យអចលនទ្រព្យ និងកសិកម្មផងដែរ៕