កម្ពុជាតេលា បានបង្ហាញតម្លៃប្រេងសាំងថ្មីពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃប្រេងសាំងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នឹងត្រូវលក់ក្នុងតម្លៃ ៣ ៧០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា Gasoline 92 និង៣ ៧៥០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 10ppm។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រុមហ៊ុន កម្ពុជាតេលា របស់អ្នកឧកញ៉ា ឈុន អូន នាព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន កម្ពុជាតេលា បានឱ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១១ ដល់២០ ខែកុម្ភៈ ឆ្នាំ២០២៦ នឹងត្រូវលក់ ៣ ៩៦២រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា Gasoline 92 និង ៤ ០១២រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 10ppm។

ប៉ុន្តែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៦ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចធិបតីបតី បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ/លីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១១ ដល់២០ ខែកុម្ភៈ ឆ្នាំ២០២៦ គឺត្រូវលក់៣ ៧០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា Gasoline 92 និង៣ ៧៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 10ppm។

សូមបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនេះត្រូវបានដកស្រង់ចេញពីក្រសួងពាណិជ្ជកម្មផ្ទាល់ ដែលបានវិភាគតាមទីផ្សារអន្តរជាតិជាក់ស្តែង។

សូមបញ្ជាក់ថា ក្រុមហ៊ុន កម្ពុជា តេលា គឺជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរឈរជើងជាង៣០ឆ្នាំ ក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុន កម្ពុជា តេលា ជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំមួយក្នុងប្រទេសកម្ពុជា ផ្តល់ជូននូវផលិតផល និងសេវាកម្មផ្នែកថាមពលប្រកបដោយគុណភាព ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនមានសាខាចែកចាយបន្ត និងផ្ទាល់ខ្លួនដល់ច្រើនជាង ២០០០ សាខាទូទាំងប្រទេស៕