នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បានក្លាយជាមហាសេដ្ឋីចុងក្រោយគេរបស់រដ្ឋកាលីហ្វ័រញ៉ា ដែលកំពុងរៀបចំធ្វើដំណើរទៅរស់នៅរដ្ឋផ្លរីដាវិញ ដោយសារតែព្រួមបារម្ភអំពីការការបង់ពន្ធខ្ពស់ សម្រាប់មហាសេដ្ឋី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox Business។

លោក Mark រួមជាមួយភរិយារបស់លោក គឺលោកស្រី Priscilla Chan កំពុងទិញវិមានដ៏ស្កឹមស្កៃមួយដែលទើបសាងសង់ថ្មីនៅ Indian Creek ដែលជាតំបន់មួយក្នងចំណោមតំបន់ដែលមានតម្លៃថ្លៃបំផុត នៅក្នុងរដ្ឋផ្លរីដា។
យ៉ាងណាក៏ដោយ យោងតាមប្រភពជាច្រើនបានប្រាប់ទៅកាន់កាសែត The Wall Street Journal ថា កិច្ចព្រមព្រៀងនេះនៅមិនទាន់ត្រូវបានបញ្ជាក់ថាបានបញ្ចប់រួចរាល់នៅឡើយទេ ប៉ុន្តែបើតាមអ្នកជិតខាងទីនោះ បាននិយាយថា លោក Mark រួមទាំងគ្រួសារ និងផ្លាស់ទៅរស់នៅទីនោះ នៅក្នុងខែមេសាខាងមុខ។
គួរឲ្យដឹងថា ជុំវិញការផ្លាស់ប្តូរទីលំនៅរបស់លោក Mark នេះ បានកើតឡើងបន្ទាប់ពីមហាសេដ្ឋីកំពូលៗផ្សេងទៀត ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចចិត្តផ្លាស់ទីលំនៅរបស់ខ្លួន ទៅកាន់រដ្ឋផ្លរីដាវិញ ដើម្បីឆ្លើយតបទៅនឹងពន្ធគយលើទ្រព្យសម្បត្តិដែលបានស្នើឡើងដោយអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា។
ជម្រាបជូនផងដែរថា រដ្ឋអាលីហ្វ័រញ៉ា កាលពីពេលថ្មីៗនេះ បានស្នើឲ្យមានការដាក់ពន្ធ ៥% ទៅលើមហាសេដ្ឋីរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលទ្រព្យសម្បត្តិលើសពី ១ពាន់លានដុល្លារ។ បើយោងតាមការចុះផ្សាយពី Forbes ទ្រព្យសម្បត្តិរបស់លោក Mark បច្ចុប្បន្នមានចំនួនសរុបប្រមាណជាង ២២៦ពាន់លានដុល្លារ៕

