ដើមឆ្នាំ​២០២៦៖ កម្ពុជា បាននាំចេញការនាំចេញអង្ករជិត១២ម៉ឺនតោន គិតជាទឹកប្រាក់​ជាង៧០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល១ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ១១៥ ៧៨៤ តោន​ ទៅកាន់គោលដៅចំនួន ៤៥ ប្រទេស ដោយគិតជាទឹកប្រាក់​បានចំនួន ៧០.៩៣ លានដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី១១​ ខែគុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ដែរថា ក្នុងរយៈពេល១ខែនៃឆ្នាំ២០២៦ បាននាំចេញអង្ករទៅកាន់ ៤៥ ប្រទេសដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​១៤ ​បានបរិមាណអង្ករចំនួន ៣៨ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៦.៥៣​ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ២៥ ៤១៦ តោន គិតជាទឹកប្រាក់ចំនួន ១៦.៧៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន  ៤២ ០៩៧ តោន​ គិតជាទឹកប្រាក់ចំនួន ១៨.៧៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ១៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន។ល។ បានចំនួន ១០ ១១៥ តោន គិតជាទឹកប្រាក់ចំនួន ៨.៨៧ លានដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបដែរថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៦.៣១% ប្រភេទអង្ករសគ្រាប់វែង ០.១១% អង្ករចំហុយ ១.៥៥%  អង្ករសរីរាង្គចំនួន ០.៨៥%  អង្ករបាក់គ្រប់ប្រភេទ ២៥.៩៤% និងអង្ករផ្សេងៗចំនួន ៥.២៤%៕ អត្ថបទ៖ ហ្សាលីន