ភ្នំពេញ៖ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឧកញ៉ា សាង អ៊ាប ប្រធានគណៈកម្មការអភិវឌ្ឍសេដ្ឋកិចក្រៅប្រព័ន្ធ រាជធានី-ខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធភាពកសិកម្ម ជលផល ធនធាន ទឹកនិងបរិស្ថាន កម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន PSK 2005 Cambodia Co.,Ltd បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧកញ៉ា កែវ ចំរើន និងម្ចាស់រោងចក្រ មកពីប្រទេសវៀតណាម។

បើតាមក្រុមហ៊ុន PSK 2005 Cambodia បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារនេះ បានជជែកវែកញែកអំពី ការដោះដូរអាជីវកម្មទៅវិញទៅមកយ៉ាងស្អិតរមួត ដោយទទួលបានផ្លែផ្កាយ៉ាងត្រចេះត្រចង់ ប្រកបដោយភាពស្និតស្នាល និងបន្តអាហារសាមគ្គី នាពេលល្ងាចទៀតផងដែរ។
សូមជម្រាបថា ឧកញ៉ា សាង អ៊ាប ជាអ្នកជំនួញមួយរូបលើផលិតផលវិស័យកសិកម្ម។ លោកឧកញ៉ា ទើបត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៕






