ឧកញ៉ា សាង អ៊ាប ជួបពិភាក្សាការងារជាមួយ ឧកញ៉ា កែវ ចំរើន និងម្ចាស់រោងចក្រ មកពីប្រទេសវៀតណាម

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឧកញ៉ា សាង អ៊ាប ប្រធានគណៈកម្មការអភិវឌ្ឍសេដ្ឋកិចក្រៅប្រព័ន្ធ រាជធានី-ខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធភាពកសិកម្ម ជលផល ធនធាន ទឹកនិងបរិស្ថាន កម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន PSK 2005 Cambodia Co.,Ltd បានជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយ ឧកញ៉ា កែវ ចំរើន និងម្ចាស់រោងចក្រ មកពីប្រទេស​វៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមហ៊ុន PSK 2005 Cambodia បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារនេះ បានជជែកវែកញែកអំពី ការដោះដូរអាជីវកម្មទៅវិញទៅមកយ៉ាងស្អិតរមួត ដោយទទួលបានផ្លែផ្កាយ៉ាងត្រចេះត្រចង់ ប្រកបដោយភាព​ស្និតស្នាល និងបន្តអាហារសាមគ្គី នាពេលល្ងាចទៀតផងដែរ។

សូមជម្រាបថា ឧកញ៉ា សាង អ៊ាប ជាអ្នកជំនួញមួយរូបលើផលិតផលវិស័យកសិកម្ម។ លោកឧកញ៉ា ទើបត្រូវបាន​ព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» កាល​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៕