ទីបំផុតវៀតណាម ផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk

អន្តរជាតិ

ប្រទេសវៀតណាម បានផ្តល់ជូនអាជ្ញាប័ណ្ណជាផ្លូវការហើយ សម្រាប់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដើម្បីដាក់ឲ្យដំណើរការសេវាកម្មអ៊ីនធើណិតតាមផ្កាយរណប Starlink ដោយអនុញ្ញាតឲ្យមានការតភ្ជាប់រហូតដល់ ៦០០ ០០០ នៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានផ្តល់អាជ្ញាប័ណ្ណទូរគមនាគមន៍ដល់ក្រុមហ៊ុន Starlink Service Vietnam ដែលអនុញ្ញាតឲ្យគ្របដណ្តប់ទាំងផ្កាយរណបថេរ និងចល័ត សម្រាប់ការផ្តល់សេវាកម្មអ៊ីនធើណិត នៅក្នុងប្រទេស។

យ៉ាងណាមិញ​ ជុំវិញការអនុម័តនេះអនុញ្ញាតឱ្យ Starlink សាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងទទួលព័ត៌មានស្របច្បាប់នៅក្នុងប្រទេសវៀតណាម ដោយមិនជ្រៀតជ្រែកជាមួយប្រព័ន្ធទំនាក់ទំនងឥតខ្សែដែលមានស្រាប់ផ្សេងទៀត។ នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងស្រុកត្រូវបានជូនដំណឹងឱ្យសម្របសម្រួលការត្រួតពិនិត្យស្របតាមបទប្បញ្ញត្តិជាតិ។

ប៉ុន្តែទោះជាយ៉ាតណាក៏ដោយ ក្រុមហ៊ុន Starlink មិនទាន់បានប្រកាសពីកាលបរិច្ឆេទដាក់ឱ្យដំណើរការជាផ្លូវការ នៅឡើយនោះទេ។

ជម្រាបជូនថា Starlink គឺជាផ្នែកមួយនៃផែនការទូលំទូលាយរបស់ SpaceX ដើម្បីផ្តល់ការគ្របដណ្តប់អ៊ីនធឺណិតល្បឿនលឿនទូទាំងពិភពលោកតាមរយៈបណ្តាញផ្កាយរណបគន្លងផែនកម្រិតដីទាបដ៏ធំទូលាយ។ នៅចុងឆ្នាំ២០២៥ SpaceX បានបាញ់បង្ហោះផ្កាយរណបជាង ១០ ០០០ គ្រឿង ទោះបីជាមានខ្លះនៅមិនទាន់ដំណើរការក៏ដោយ។ ក្រុមហ៊ុននេះ កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស និងដែនដីចំនួន ១២៥ និងបម្រើដល់អតិថិជនប្រហែល ៥ លាននាក់នៅទូទាំងពិភពលោក៕​