ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារដល់អ្នកជំនួញ ៨រូប ជា «ឧកញ៉ា» ក្នុងថ្ងៃតែមួយ

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដល់អ្នកជំនួញចំនួន ៨រូប ជា «ឧកញ៉ា» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ានេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២៦/២៥៨ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក-លោកស្រីដែល​ទទួល​​បាន​គោរមងារ «ឧកញ៉ា» ក្នុងថ្ងៃតែមួយជាមួយគ្នា រួមមាន៖ ១.លោកជំទាវ ហូ សារ៉េត, ២.លោកជំទាវ ឡាយ ឌីណែត, ៣.លោក ឈឿន ងន់អេង, ៤.លោកស្រី សុខ រស្មី, ៥.លោក ឌី រដ្ឋា, ៦.លោក លាង វិនឡុង, ៧.លោក ឡៅ សៀងហេង និង ៨.លោក ហេង សំណាង៕