ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារដល់កូនប្រុសឧកញ៉ា លាង សាំង ជា «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដល់ លោក លាង វិនឡុង សមាជិកក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ជា «ឧកញ៉ា» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម FASMEC បានផ្ញើសារលិខិតអបអរសាទរដូច្នេះថា៖ “ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធាន អនុប្រធាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា ទាំងអស់នៃសមាគមមូលនិធិ​សម្តេច​តេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC មានសេចក្តីសោមនស្សរីករាយ​យ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឧកញ៉ា លាង វិនឡុង ដែលត្រូវ​បាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ   នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងារ “ឧកញ៉ា” នាថ្ងៃសៅរ៍ ១២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦”។

សូមជម្រាបថា លោក លាង វិនឡុង គឺជានាយកប្រតិបត្តិ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច (Hi-Tech Drinking Water)។ លោកឧកញ៉ា លាង វិនឡុង ជា​កូន​ប្រុស​របស់​ម្ចាស់​បុរី ហាយធិក គឺ​កំពូល​អ្នក​ជំនួញ ឧកញ៉ា លាង សាំង និង​លោក​ស្រី ខ្លឹង ផល្លី៕