ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដល់ លោក លាង វិនឡុង សមាជិកក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ជា «ឧកញ៉ា» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម FASMEC បានផ្ញើសារលិខិតអបអរសាទរដូច្នេះថា៖ “ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធាន អនុប្រធាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា ទាំងអស់នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឧកញ៉ា លាង វិនឡុង ដែលត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងារ “ឧកញ៉ា” នាថ្ងៃសៅរ៍ ១២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦”។
សូមជម្រាបថា លោក លាង វិនឡុង គឺជានាយកប្រតិបត្តិ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច (Hi-Tech Drinking Water)។ លោកឧកញ៉ា លាង វិនឡុង ជាកូនប្រុសរបស់ម្ចាស់បុរី ហាយធិក គឺកំពូលអ្នកជំនួញ ឧកញ៉ា លាង សាំង និងលោកស្រី ខ្លឹង ផល្លី៕




