ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្នុងការអភិបាលបណ្ដោះអាសន្ន មានន័យថា ធនាគារមួយនេះត្រូវបានផ្អាកមិនឱ្យផ្ដល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចធនាគារជាតិនៃកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលនឹងឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវាធនាគារបានទៀត។ នេះបើតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រកាសដដែលនេះ បានឱ្យដឹងបន្ថែមថា បន្ទាប់ពីដកហូតអាជ្ញាបណ្ណធនាគារ ផេនដា ខមមើសល ប៊ែង ម.ក, ធនាគារជាតិ តែងតាំងក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit-accounting Co., Ltd) (តទៅនេះហៅថា “អ្នកជម្រះបញ្ជីៗ) ជាអ្នកជម្រះបញ្ជីឱ្យធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ស្របតាមមាត្រា៦៨ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕