Amazon គ្រោងបោះលុយ ១២ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យក្នុងរដ្ឋ Louisiana

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon បានបង្ហាញឲ្យដឹងថាខ្លួននឹងបោះទុនវិនិយោគទឹកប្រាក់ ១២ពាន់លានដុល្លារ នៅរដ្ឋ Louisiana ដែលជាផ្នែកមួយនៃផែនការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំបំផុតមួយរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Amazon បាននិយាយទៀតថា ការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលស្ថិតនៅភាគពាយ័ព្យរដ្ឋ Louisiana នេះ នឹងអាចបង្កើតការងារពេញម៉ោងបានរហូត ៥៤០ កន្លែង ក៏ដូចជាការងារបន្ថែមផ្សេងទៀត រួមមានជាងអគ្គិសនី និងជាងបច្ចេកទេសកំដៅជាដើម។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos បានប្រកាសពីការចំណាយដើមទុនរហូតដល់ ២០០ពាន់លានដុល្លារ នៅឆ្នាំនេះ ជាពិសេសទៅលើការផ្តោតសំខាន់សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

ជម្រាបជូនថា ការចំណាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បានកើនឡើងយ៉ាងខ្លាំង ខណៈពេលដែលពួកគេខិតខំបំពេញតម្រូវការអ្វីដែលកំពុងកើនឡើងសម្រាប់កម្មវិធីបញ្ញាសិប្បនិម្មិត បន្ទះឈីបកុំព្យូទ័រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដោយក្រុមហ៊ុនទាំងនោះ បានប្តេជ្ញាចិត្តវិនិយោគយ៉ាងហោចណាស់ ៦៣០ពាន់លានដុល្លារនៅឆ្នាំនេះ៕​