ចិន ជាប់ចំណាត់ថ្នាក់កំពូលគេ ជាអ្នកដំណើរចាយវាយច្រើនបំផុតនៅតាមអាកាសយានដ្ឋាន ក្នុងតំបន់អាស៊ី

អន្តរជាតិ

យោងតាមការសិក្សាថ្មីមួយបានរកឃើញថា អ្នកដំណើរមកពីប្រទេសចិន កំពុងចំណាយច្រើនជាងគេ នៅតាមអាកាសយានដ្ឋាននានា ក្នុងទ្វីបអាស៊ី បើធៀបទៅនឹងអ្នកដំណើរផ្សេងទៀតនៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការសិក្សាមួយដែលបានចេញផ្សាយកាលពីដើមខែនេះ ដោយក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា និងតំណាងឲ្យអាកាសយានដ្ឋានជាង ៦០០ កន្លែងនៅក្នុងប្រទេស និងដែនដីចំនួន ៤៤ បានបង្ហាញថា អ្នកដំណើរចិនមានការចំណាយខ្ពស់បំផុត ក្នុងចំណោមអ្នកដំណើរសញ្ជាតិផ្សេងទៀត សម្រាប់រយៈពេលក្រោយជំងឺកូរីដ-១៩។

មិនតែប៉ុណ្ណោះ បើតាមលោក Stefano Baronci អគ្គនាយកក្រុមប្រឹក្សានេះ បានបង្ហាញឲ្យដឹងទៀតថា បង្អែមគឺជាការទិញដ៏ពេញនិយមក្នុងចំណោមអ្នកធ្វើដំណើរចិន ដែលភាគច្រើនបានទិញវាជាអំណោយសម្រាប់អ្នកផ្ទះ។

លោក​ Stefano បាន​មាន​ប្រសាសន៍ទៀត​ថា អ្នកធ្វើដំណើរ​ចិនប្រហែល ២៧% បាន​លើកឡើង​ពី​បង្អែម​ថាជាប្រភេទទំនិញ​ដែល​ពួកគេ​ពេញចិត្ត បើ​ធៀប​នឹង ​ផលិតផល​ក្នុងស្រុក មាន ១៧% និង​ទំនិញ​ប្រណីតមាន ១២%។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាបានកត់សម្គាល់ទៀតថា អ្នកដំណើរចិនកំពុងផ្លាស់ប្តូរការចំណាយរបស់ពួកគេទៅកាន់អាកាសយានដ្ឋានក្នុងស្រុកជំនួសវិញ បន្ទាប់ពីត្រូវបានគាំទ្រដោយគោលនយោបាយទំនិញមិនជាប់ពន្ធរបស់រដ្ឋាភិបាល៕​