ក្រុមហ៊ុនសំបកកង់ឡានខ្មែរម៉ាក Sailun នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសជ្រើសរើសបុគ្គលិក ផ្នែកអ្នកគ្រប់គ្រងធំៗចំនួន ៥រូប ដើម្បីជាក្បាលម៉ាស៊ីនជួយដឹកនាំផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន ឱ្យកាន់តែរីកចម្រើន។

តាមសេចក្តីប្រកាសលើបណ្តាញសង្គមរបស់ Sailun Tire Cambodia ជំនាញដែលក្រុមហ៊ុនត្រូវការជ្រើសរើសរួមមាន៖ អ្នកគ្រប់គ្រងផ្នែកលក់ (Sale Manager) ចំនួន ២នាក់, អ្នកអភិវឌ្ឍន៍អាជីវកម្ម (Business Development) ចំនួន ២នាក់ និងអ្នកគ្រប់គ្រងផ្នែកទីផ្សារ (Marketing Manager) ចំនួន ១នាក់។
សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ មកដល់បច្ចុប្បន្ននេះ ទោះបីក្នុងស្ថានភាពលំបាក ជាពិសេសសង្រ្គាមរវាងខ្មែរ-ថៃ ប្រជាជនខ្មែររឹតតែសម្រុកមកគាំទ្រនូវផលិតផលដ៏ល្អឥតខ្ចោះមួយនេះ ដែលផលិតចេញពីជ័រកៅស៊ូខ្មែរស្ទើរតែ១០០ភាគរយ ដែលដុះលើទឹកដីខ្មែរ រោងចក្រផលិតលើដីខ្មែរ ជួយដល់កសិផលជាតិ ជាផលិតផលជាតិ ជួយគាំទ្រសេដ្ឋកិច្ចជាតិ៕




