ក្រុមហ៊ុនរបស់ឧកញ៉ាបណ្ឌិត លី រិទ្ធ ចូលជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (X-Water Technology Co., Ltd) របស់​ឧកញ៉ាបណ្ឌិត លី រិទ្ធ បានចូលជា​សមាជិកសមាគមអ្នកសាងសង់កម្ពុជា និងតែងតែជួយគាំទ្រដល់សមាគម នាពេលកន្លងមក។ នេះ​បើតាម​ការបង្ហាញរបស់សមាគមអ្នកសាងសង់កម្ពុជា នៅលើបណ្តាញសង្គម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត លី រិទ្ធ ជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី។ ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី ជាក្រុមហ៊ុន​នាំចូលនិងលក់ចែកចាយ​នូវ​សម្ភារៈ​​កែច្នៃ​ប្រព័ន្ធ​ទឹកកខ្វក់​ ឧបករណ៍ប្រព័ន្ធអគ្គីសនី (សូឡា) និងឧបករណ៍ប្រព័ន្ធទឹក​ជា​ច្រើន​ប្រភេទទៀត។ ក្រុមហ៊ុននេះមានចក្ខុវិស័យដូចជា៖ ១.ធ្វើឱ្យពិភពលោកកាន់តែប្រសើររួមគ្នា ២.ធ្វើឱ្យភពផែនដីក្លាយជាកន្លែងបៃតងជាងមុន ជាមួយនឹងគំរូអាជីវកម្មបំភាយឧស្ម័នសូន្យ និង ៣.ការកែលម្អប្រព័ន្ធខ្សែសង្វាក់ផលិតកម្មជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតបៃតង ទឹកស្អាត និងការសន្សំសំចៃថាមពល។

សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើង​​ក្រោម​ការផ្តួចផ្តើមដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក​អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ជាផ្លូវការ​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាប្រធានសមាគម​អ្នកសាងសង់កម្ពុជា កាលអាណត្តិទី៥ (២០២២-២០២៥)។ រីឯក្នុងអាណត្តិទី៦ ឧកញ៉ា ឆារស៍ វ៉ាន់ បានជាប់ឈ្មោះជា​ប្រធានសមាគម ដែលត្រូវដឹកនាំបន្តពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៨៕