ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (X-Water Technology Co., Ltd) របស់ឧកញ៉ាបណ្ឌិត លី រិទ្ធ បានចូលជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា និងតែងតែជួយគាំទ្រដល់សមាគម នាពេលកន្លងមក។ នេះបើតាមការបង្ហាញរបស់សមាគមអ្នកសាងសង់កម្ពុជា នៅលើបណ្តាញសង្គម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ឧកញ៉ាបណ្ឌិត លី រិទ្ធ ជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី។ ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី ជាក្រុមហ៊ុននាំចូលនិងលក់ចែកចាយនូវសម្ភារៈកែច្នៃប្រព័ន្ធទឹកកខ្វក់ ឧបករណ៍ប្រព័ន្ធអគ្គីសនី (សូឡា) និងឧបករណ៍ប្រព័ន្ធទឹកជាច្រើនប្រភេទទៀត។ ក្រុមហ៊ុននេះមានចក្ខុវិស័យដូចជា៖ ១.ធ្វើឱ្យពិភពលោកកាន់តែប្រសើររួមគ្នា ២.ធ្វើឱ្យភពផែនដីក្លាយជាកន្លែងបៃតងជាងមុន ជាមួយនឹងគំរូអាជីវកម្មបំភាយឧស្ម័នសូន្យ និង ៣.ការកែលម្អប្រព័ន្ធខ្សែសង្វាក់ផលិតកម្មជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតបៃតង ទឹកស្អាត និងការសន្សំសំចៃថាមពល។
សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាប្រធានសមាគមអ្នកសាងសង់កម្ពុជា កាលអាណត្តិទី៥ (២០២២-២០២៥)។ រីឯក្នុងអាណត្តិទី៦ ឧកញ៉ា ឆារស៍ វ៉ាន់ បានជាប់ឈ្មោះជាប្រធានសមាគម ដែលត្រូវដឹកនាំបន្តពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៨៕



