សន្និសីទសារព័ត៌មាន «ទេសចរណ៍ធុរកិច្ចកម្ពុជា–ចិន» នឹងប្រព្រឹត្តទៅឆាប់ៗនេះ!

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សន្និសីទសារព័ត៌មាន«ទេសចរណ៍ធុរកិច្ចកម្ពុជា–ចិន» នឹងប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅអគារ Morgan Tower កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ, ឯកឧត្តម ​ជា កុកហុង អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​គោល​នយោបាយនៃក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា, លោកស្រី ហាន លី អគ្គនាយិកាសារព័ត៌មានត្នោត (Tnaot) ព្រមទាំងតំណាងមកពីក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

«ទេសចរណ៍ធុរកិច្ចកម្ពុជា–ចិន» គឺជាកម្មវិធីទស្សនកិច្ចវិនិយោគ ដែលរៀបចំឡើងដោយសារព័ត៌មានត្នោត (Tnaot News) និងសហការរៀបចំដោយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី(CAMBODIA SECURITIES) ព្រមទាំងទទួលបានការគាំទ្រជាផ្លូវការពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុ។ កម្មវិធីនេះមានគោលបំណងជំរុញឱ្យអ្នកវិនិយោគ ថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗនៃប្រទេសទាំងកម្ពុជា ចិន និង អន្តរជាតិ រួមគ្នាពិភាក្សាអំពីឱកាសវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបង្កើតឱកាសឈ្នះ-ឈ្នះបន្ថែមទៀតសម្រាប់សហគ្រាសនៃប្រទេសកម្ពុជា ចិន និង អន្តរជាតិ។

ព្រឹត្តិការណ៍នេះនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ក្នុងក្រុងព្រះសីហនុ ដោយអ្នកចូលរួមនឹងទទួលបាន៖

ទសវត្សរ៍មាស៖ ការបកស្រាយគោលនយោបាយថ្មីនៃតំបន់ឆ្នេរ ដើម្បីចាប់យកឱកាស

កិច្ចសន្ទនាកម្រិតរដ្ឋមន្ត្រី៖ ការពិភាក្សាទទួលបានការយល់ដឹងស៊ីជម្រៅពីគោលនយោបាយផ្ទាល់

ប្រតិបត្តិការដោយរលូន៖ មគ្គុទ្ទេសក៍អនុវត្តជាក់ស្តែងគ្រប់ជំហាន និង ការជៀសវាងហានិភ័យ

ទំនាក់ទំនងផ្ទាល់រវាងរដ្ឋនិងឯកជន៖ ការភ្ជាប់ទំនាក់ទំនងចំគោលដៅជាមួយធនធានស្នូលនៃរដ្ឋាភិបាលនិងសហគ្រាស កម្ពុជា ចិន និង អន្តរជាតិ

ឯកសារផ្តាច់មុខ៖ បើកបង្ហាញគម្រោង និងប្លង់គោលតំបន់ឆ្នេរដែលមិនទាន់បានផ្សព្វផ្សាយជាសាធារណៈចុះសិក្សាទីតាំងផ្ទាល់៖ ចុះទស្សនកិច្ចដោយផ្ទាល់នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុរោងចក្រស្រាបៀរអង្គរ និង ជួបពិភាគ្សារជាមួយ ជាមួយក្រុមលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។