ក្រុមហ៊ុនរបស់អ្នកឧកញ៉ា សួន វីរៈតារា ចូលជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រា សុរៈ ឯ.ក (RA Sorak Co., Ltd) របស់​អ្នកឧកញ៉ា សួន វីរៈតារា បានចូលជា​សមាជិកសមាគមអ្នកសាងសង់កម្ពុជា និងតែងតែជួយគាំទ្រដល់សមាគម នាពេលកន្លងមក។ នេះ​បើតាម​ការបង្ហាញរបស់សមាគមអ្នកសាងសង់កម្ពុជា នៅលើបណ្តាញសង្គម នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន រា សុរៈ ឯ.ក ដែលមាន អ្នកឧកញ៉ា សួន វីរៈតារា ជាអគ្គនាយក គឺជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍​ក្នុងវិស័យសំណង់ជាង ៩ឆ្នាំ និងជាក្រុមហ៊ុនសាងសង់ដែលផ្តោតលើគុណភាព និរន្តរភាព និងសេវាកម្ម។ ក្រុមហ៊ុន​នេះ មានសេវាកម្មដូចជា សិក្សាគូសប្លង់ សាងសង់សំណង់គ្រប់ប្រភេទ រួមទាំងផ្គត់ផ្គង់គ្រឿងសំណង់ ដែកកញ្ច្រែងផ្សារស្រេច បេតុងលាយស្រេច និងសសរគ្រឹះ ជាដើម។

សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើង​​ក្រោម​ការផ្តួចផ្តើមដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក​អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ជាផ្លូវការ​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាប្រធានសមាគម​អ្នកសាងសង់កម្ពុជា កាលអាណត្តិទី៥ (២០២២-២០២៥)។ រីឯក្នុងអាណត្តិទី៦ ឧកញ៉ា ឆារស៍ វ៉ាន់ បានជាប់ឈ្មោះជា​ប្រធានសមាគម ដែលត្រូវដឹកនាំបន្តពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៨៕