អគារខ្ពស់បំផុតលើលោក Burj Khalifa មួយឆ្នាំៗ ទាក់ទាញភ្ញៀវទេសចរមិនក្រោម ១៧ លាននាក់

អន្តរជាតិ

អគារដ៏ខ្ពស់បំផុតនៅលើពិភពលោក Burj Khalifa របស់ទីក្រុងឌុយបៃ ត្រូវបានចាត់ទុកថាជាទីតាំងដ៏ពេញនិយមបំផុត ដោយផ្នែកទៅលើចំនួនអ្នកទៅទស្សនា ជារៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការស្រាវជ្រាវមួយដែលធ្វើឡើយដោយគេហទំព័រ Switch On Business បានបង្ហាញឲ្យដឹងថា អគារនេះមានអ្នកទៅទស្សនាយ៉ាងហោចណាស់ ១៧ លាននាក់ ជារៀងរាល់ឆ្នាំ។

ការសិក្សាបានបង្ហាញឲ្យដឹងទៀតថា Burj Khalifa ដែលមានកម្ពស់ខ្ពស់បំផុតហូតដល់ ៨២៥ ម៉ែត្រ និងខ្ពស់ជាងប៉ម Eiffel Tower ដ៏ល្បីល្បាញនៅទីក្រុងប៉ារីសបីដងនោះ ទទួលបានការស្វែងរកនៅលើ Google ជិត ២២ លានដង និងមានអ្នកទៅទស្សនាប្រហែល ១៧ លាននាក់ ក្នុងមួយឆ្នាំៗ ដោយនាំមកនូវប្រាក់ចំណូលប្រមាណ ៦២១លានដុល្លារ ពីការលក់សំបុត្រ។

យ៉ាងណាមិញ បើតាមអ្នកជំនាញ បាននិយាយថា អគារ Burj Khalifa នេះ​គឺជាកន្លែងដែលត្រូវតែទៅទស្សនាសម្រាប់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម៕​