ច្រកសមុទ្រហ័រមូស(Hormuz)គឺជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្របំផុត ប្រហែល 20% នៃការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ទាំងអស់ត្រូវបានឆ្លងកាត់វា ពីប្រទេសផលិតធំៗនៅមជ្ឈិមបូព៌ាទៅកាន់ទីផ្សារពិភពលោក។ វាមានប្រវែង ៣៣ គីឡូម៉ែត្រចន្លោះប្រទេសអូម៉ង់ និងអ៊ីរ៉ង់ វាភ្ជាប់ពីឈូងសមុទ្រពែរ្សទៅឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់។

ទន្ទឹមគ្នានេះ បន្ទាប់ពីអ៊ឺរ៉ង់បិទច្រកសមុទ្រហ័រមូស ដោយសារតែជម្លោះយោធាពីសំណាក់អាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ឺរ៉ង់ ថាតើប្រទេសណាខ្លះបានរងផលប៉ះពាល់ខ្លាំងជាងគេ?
ថ្ងៃនេះOknha News នឹងលើកឡើងប្រទេសចំនួន៤ដែលរងផលប៉ះពាល់ខ្លាំងបំផុត ពីព្រោះការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ភាគច្រើនរបស់ពួកគេឆ្លងកាត់ច្រកសមុទ្រ Hormuz៖ ១/ប្រទេសចិន ពឹងផ្អែកលើប្រេងឆៅរបស់ប្រទេសឈូងសមុទ្រ ដែលដឹកជញ្ជូនប្រេងរាប់រយលានបារ៉ែលក្នុងមួយខែ។ ២/ប្រទេសឥណ្ឌា នាំចូលប្រេងប្រហែល ៨៥% ដែលភាគច្រើនដឹកមកពីប្រទេសឈូងសមុទ្រតាមរយៈច្រកសមុទ្រ Hormuz។ ៣/ប្រទេសជប៉ុន និង៤/កូរ៉េខាងត្បូង ពឹងផ្អែកខ្លាំងលើឥន្ធនៈហ្វូស៊ីលដែលនាំចូល។
ខណៈប្រទេសផលិតប្រេងធំៗមានដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប់រួម និងកាតា ក៏ពឹងផ្អែកលើច្រកសមុទ្រ Hormuz សម្រាប់ការនាំចេញប្រេង និងការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG)ផងដែរ។
ដូចនេះ ការបញ្ឈប់ការផ្គត់ផ្គង់ភ្លាមៗបានរងផលប៉ះពាល់ដោយប្រទេសអាស៊ីដែលពឹងផ្អែកលើថាមពល និងអ្នកនាំចេញប្រេងនៅឈូងសមុទ្រ ប៉ុន្តែការបិទទ្វាររយៈពេលយូរនឹងរាលដាលការជាប់គាំងផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅទូទាំងទីផ្សារពិភពលោក និងអ្នកប្រើប្រាស់ប្រចាំថ្ងៃ។ ខណៈប្រទេសកម្ពុជាមានសន្និធិប្រេងធានាការផ្គត់ផ្គង់ទីផ្សាររយៈពេលមួយខែ ក្នុងករណីមិនអាចនាំចូលប្រេងពីបរទេស។ នេះបើយោងតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
បានអះអាង៕







