ធនាគារពិភពលោក អនុម័តផ្តល់ប្រាក់កម្ចី ១ពាន់លានដុល្លារ ដល់ប្រទេសកេនយ៉ា

អន្តរជាតិ

ថ្មីៗនេះ ធនាគារពិភពលោក បានសម្រេចអនុម័តផ្តល់ប្រាក់កម្ចីចំនួន ១ពាន់លានដុល្លារ ដល់កេនយ៉ា ដើម្បីជាការគាំទ្រដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាហ្រ្វិកមួយនេះ ក្នុងការទប់ទល់ទៅនឹងវិបត្តិបំណុលកើនឡើងខ្ពស់ និងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងទៀតថា ការផ្តល់ប្រាក់កម្ចីនេះ នឹងធ្វើឡើងនៅក្រោមកម្មវិធីមួយហៅថា កម្ចីប្រតិបត្តិការគោលនយោបាយអភិវឌ្ឍ (DPO) ដើម្បីជាការជួយដល់ប្រទេសកេនយ៉ា ក្នុងការបង្កើតកំណែទម្រង់ថ្មី សម្រាប់ការបង្កើតលំហសារពើពន្ធ និងធ្វើឱ្យប្រសើឡើងនូវការប្រកួតប្រជែងផ្នែកកសិកម្ម ក៏ដូចជាការកែលម្អផ្នែកអភិបាលកិច្ច ផងដែរ ។

លោក Aghassi Mkrtchyan ដែលជាសេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក ប្រចាំនៅកេនយ៉ា បាននិយាយថា ៖ ” កំណែទម្រង់របស់រដ្ឋាភិបាល ដែលគាំទ្រដោយកម្មវិធី DPO នេះ នឹងជួយឱ្យសម្រេចបាននូវការបង្រួបបង្រួមសារពើពន្ធ ដែលមានសារ:សំខាន់ខ្លាំង សម្រាប់ការកាត់បន្ថយបន្ទុកបំណុល និងហានិភ័យពាក់ព័ន្ធក្នុងលក្ខណ:សមធម៌ និងនិរន្តរភាព” ។

ជម្រាបជូនផងដែរ បន្ទាប់ពីទទួលបានជំនួយកម្ចីនេះ ប្រធានាធិបតីកេនយ៉ា លោក William Ruto ដែលត្រូវបានជ្រើសតាំង កាលពីឆ្នាំមុន បានធ្វើការសន្យាថា នឹងស្តារឡើងវិញនូវវិន័យសារពើពន្ធ បន្ទាប់ពីបំណុលសាធារណ:របស់ប្រទេសខ្លួន បានកើនឡើងខ្ពស់ អំឡុងស្ថិតនៅក្រោមអ្នកដឹកនាំពីមុន ៕