ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយកាលពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ បន្ទាប់ពីប្រទេសនៅតំបន់អឺរ៉ុបមួយនេះ បានបដិសេធមិនអនុញ្ញាតឲ្យយោធាសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានរបស់ខ្លួនសម្រាប់បេសកកម្មដែលភ្ជាប់ទៅនឹងការវាយប្រហារលើប្រទេសអ៊ីរ៉ង់។

ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលអេស្ប៉ាញបានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកត្រូវតែគិតគូរពីស្វ័យភាពរបស់អាជីវកម្មឯកជន ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មុនពេលមានការសម្រេចចិត្តបែបនេះ។
គួរឲ្យដឹងថាអេស្ប៉ាញគឺជាប្រទេសនាំចេញប្រេងអូលីវលំដាប់កំពូលរបស់ពិភពលោក ហើយក៏លក់គ្រឿងបន្លាស់រថយន្ត ដែកថែប និងសារធាតុគីមីទៅឲ្យសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែប្រទេសនេះក៏សូវងាយរងគ្រោះចំពោះការគំរាមកំហែងជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោក ត្រាំ ដូចប្រទេសដទៃទៀតនៅអឺរ៉ុប ផងដែរ។
ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក មានអតិរេកពាណិជ្ជកម្មជាមួយអេស្ប៉ាញសម្រាប់ឆ្នាំទីបួនជាប់ៗគ្នា ដោយក្នុងឆ្នាំ២០២៥ មានចំនួន ៤,៨ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់សហរដ្ឋអាមេរិកទៅអេស្ប៉ាញ មានចំនួន ២៦,១ពាន់លានដុល្លារ និងការនាំចូលមកវិញមានចំនួន ២១,៣ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក៕

