តម្លៃប្រេងថយចុះមកនៅក្រោម ៨០ដុល្លារ/បារ៉ែល ក្រោយមានកិច្ចព្រមព្រៀងបើកច្រក Hormuz

អន្តរជាតិ

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ នៅថ្ងៃទី១៦ ខែមិថុនា ដោយសារតែមានសុទិដ្ឋិនិយមលើការបើកច្រកសមុទ្រ Hormuz ទាំងស្រុងឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងបឋមរវាងអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងបានធ្លាក់ចុះជាង ៥% គិតមកទល់ពេលនេះ​ ចំពេលដែលកាសែត The Wall Street Journal បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនអាចបន្ធូរបន្ថយទណ្ឌកម្មលើប្រេងឆៅរបស់អ៊ីរ៉ង់ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែលអនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់លក់ផលិតផលប្រេងឆៅ និងប្រេងចម្រាញ់ភ្លាមៗ។

គួរឲ្យដឹងផងដែរថា ប្រេងឆៅប្រភេទ Brent North Sea ស្តង់ដារអន្តរជាតិ ត្រូវបានជួញដូរមកនៅត្រឹម ៧៨,៩៦ដុល្លារក្នុងមួយបារ៉ែល ពោលគឺបានធ្លាក់ចុះ ៥,១%។ ទន្ទឹមនឹងនេះ ប្រេងសំខាន់មួយផ្សេងទៀតរបស់សហរដ្ឋអាមេរិក គឺ West Texas Intermediate (WTI) បានធ្លាក់ចុះ ៥,៨% មកនៅត្រឹម ៧៦,០៥ដុល្លារមួយបារ៉ែល ផងដែរ៕​