តុលាការអាម៉េរិក បានលុបចោលពន្ធគយ ១៩% ជំនួសមកវិញត្រឹម ១៥% សម្រាប់រយៈពេល១៥០ថ្ងៃ លើទំនិញកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

តុលាការកំពូលរបស់សហរដ្ឋអាម៉េរិក បានលុបចោលពន្ធគយ ១៩% ដែលចុះហត្ថលេខាដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥កន្លង។ ប៉ុន្តែស្ថិតក្រោមសិទ្ធអំណាចរបស់ប្រធានាធិបតី លោកបានប្រើមាត្រាលេខ ១២២ ដែលជាច្បាប់របស់អាម៉េរិក បង្កើតឡើងនៅឆ្នាំ១៩៧៤ ដាក់ពន្ធលើប្រទេសកម្ពុជា ១៥% សម្រាប់១៥០ថ្ងៃជំនួសមកវិញ រួមទាំងប្រទេសទាំងអស់នៅលើពិភពលោក។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម សង្ឃឹមថានឹងព្យាយាមធ្វើយ៉ាងណាចរចាទម្លាក់អត្រាពន្ធគយរបស់ប្រធានាធិបតីកាន់តែទាបជាងមុន និងល្អប្រសើរជាងប្រទេសជិតខាង៕