ក្រសួងកសិកម្ម មានផែនការកៀងគរក្រុមហ៊ុន អ្នកវិនិយោគ អភិវឌ្ឍន៍គម្រោងផលិតកម្មដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ នៅខេត្តកំពង់ឆ្នាំង

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុង​រៀប​ចំ​កៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា លើផ្ទៃដីប្រមាណ ៨០០ហិកតា លើការរៀបចំផែនការផលិតកម្មសម្រាប់ការដាំស្មៅ និងចិញ្ចឹម​គោយកទឹកដោះ នៅខេត្តកំពង់ឆ្នាំង ខណៈមានក្រុមហ៊ុន៣ក៏មានបំណង​វិនិយោគផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការកៀងគរអ្នកវិនិយោគ ក្រុមហ៊ុន លើផែនការផលិតកម្មសម្រាប់ការដាំស្មៅ និងចិញ្ចឹម​គោយកទឹកដោះ របស់ក្រសួងកសិកម្ម បានធ្វើឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ម៉ាន សុគ្រី រដ្ឋលេខាធិការ​ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ ថ្នាក់​ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិត​កម្ម​សត្វ រដ្ឋបាលព្រៃឈើ តំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំង តំណាងក្រុមហ៊ុន ដែលមាន​បំណង​វិនិយោគលើដីទីតាំងស្ថានីយ៍ដាំឈើម្សៅក្រដាស ស្ថិតក្នុ​ងស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួមមានក្រុមហ៊ុន ឌីភី ម្ចាស់​ចម្ការ ឯ.ក ក្រុមហ៊ុន Perpetual Green Development (Cambodia) ​Co., Ltd និងក្រុមហ៊ុន CPFM Dairy & Food Co., Ltdផងដែរ។

គោលបំណងនៃកិច្ចពិភាក្សាខាងលើនេះ គឺដើម្បីរៀបចំផែនការអភិវឌ្ឍន៍តំបន់​ស្ថានីយដាំឈើ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់​ការ​ដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ ដែលបច្ចុប្បន្ននេះកំពុងតែ​មាន​តម្រូវការទឹកដោះគោ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការរបស់ប្រជា​ពល​រដ្ឋ។

គួរឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងនឹង​រៀប​ចំ​កៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា លើផ្ទៃដីប្រមាណ ៨០០ហិកតា។ ក្នុងន័យនេះ ក្រសួងបាន​លើក​ទឹកចិត្ត​ក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍នៅតំបន់នោះផងដែរ៕