អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ឧបត្ថម្ភធុងទឹកសុទ្ធចំនួន ២,០០០ធុង តម្លៃ១១លានរៀល ជូនដល់កងកម្លាំងជួរមុខ នៅទិសប្រាសាទព្រះវិហារ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានឧបត្ថម្ភធុងទឹកសុទ្ធចំនួន ២,០០០ធុង តម្លៃប្រមាណ ១១លានរៀល ជូនដល់កងកម្លាំងជួរមុខ នៅទិសប្រាសាទព្រះវិហារ សម្រាប់ប្រើប្រាស់តាមការចាំបាច់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបរិច្ចាគឧបត្ថម្ភខាងលើនេះ ធ្វើឡើងតាមរយៈលោក ផែង វណ្ណៈ អគ្គនាយក Pheng Vannak News។ តាមរយៈបណ្តាញសង្គម លោក ផែង វណ្ណៈ បានបង្ហោះរូបភាព និងសារថ្លែងអំណរគុណបែបនេះថា៖ “សូម​អរគុណ​អ្នកឧកញ៉ា​ ស៊ួ​ វីរៈ​ អគ្គនាយក​ក្រុមហ៊ុន ​វិរៈ ប៊ុនថាំ​ ដែល​បានឧបត្ថម្ភ​ធុងទឹក​សុទ្ធ​ចំណុះ​ ២០លីត្រ​ ចំនួន​ ២,០០០​ ធុង​ មាន​តម្លៃ​សរុប​ ១១លានរៀល​ ជូនដល់​កងកម្លាំង​ជួរមុខ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ​។ សូម​ជូនពរ​អ្នកឧកញ៉ា​ និង​ ក្រុមគ្រួសារ​ មានសុខភាពល្អ​ សុភមង្គល​ និង​ ទទួល​បាន​ជោគជ័យ​ថែមទៀត​ក្នុងមុខជំនួញ”។

សូមជម្រាបថា ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ បានជួយលើការងារសប្បុរធម៌ជាច្រើនដូចជា៖ ការបញ្ចេញរថយន្តទៅជួយទិញផ្លែល្ពៅពីកសិករខេត្តព្រះវិហារជិត ៣០០តោន, ការបញ្ចេញរថយន្តត្រជាក់ដឹកបន្លែពីសហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ចំនួន ១៥តោន ទៅកាន់តំបន់មុំបី និងការបញ្ចេញរថយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនស្បៀង ដឹកជំនួយជូនកងទ័ព និងដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដោយឥតគិតថ្លៃ, ការនាំយកអំណោយទឹកដោះគោចំនួន ៥០០កេស និងអាហារខ្ចប់ចំនួនជាង ២៧០០ប្រអប់ ជូនដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក នៅខេត្តព្រះវិហារ ផងដែរ៕