អង្គការ Helen Keller អន្តរជាតិ ​ប្តេជ្ញា​ចិត្តបន្តកិច្ចសហការជាមួយកម្ពុជា ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ លើវិធីសាស្ត្រកសិកម្មដល់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក យ៉ង សាំង កុមារ រដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជាមួយតំណាងអង្គការ Helen Keller អន្តរជាតិ ពិភាក្សា​ផ្តោតលើតួនាទីមន្ត្រីកសិកម្មឃុំ ក្នុងការជំរុញកសិកម្មគិតគូរ​ពីអាហា​រូបត្ថម្ភនៅតាមសហគមន៍ និងការ​ប្តេជ្ញា​ចិត្តបន្តកិច្ចសហការជាមួយកម្ពុជា ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ លើវិធីសាស្ត្រកសិកម្មដល់កម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សាខាងលើបានផ្តោតសំខាន់លើតួនាទីរបស់មន្ត្រីកសិកម្មឃុំ ក្នុងការជំរុញសកម្មភាពកសិកម្មដែលគិតគូរអំពីអាហារូបត្ថម្ភ នៅតាម​សហ​គមន៍ ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់អាហារដែល​មាន​សារជាតិចិញ្ចឹមសម្បូរបែប សម្រាប់គាំទ្រសុខភាព និងសុខុមាល​ភាព​ប្រជាជន។

ទន្ទឹមនឹងនោះ អង្គការ Helen Keller អន្តរជាតិ បានបញ្ជាក់ពីការ​ប្តេជ្ញា​ចិត្តបន្តពង្រឹងកិច្ចសហការជាមួយក្រសួង និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ តួនាទីមន្ត្រីកសិកម្មឃុំ លើវិធីសាស្ត្រកសិកម្មដែលគិតគូរពីអាហារូប​ត្ថម្ភ ដើម្បីឱ្យមន្ត្រីទាំងនេះអាចដឹកនាំ និងណែនាំកសិករនៅមូលដ្ឋាន អនុវត្តសកម្មភាពកសិកម្ម ដែលរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ​សម្រាប់គ្រួសារ។

គួរឱ្យដឹងថា កិច្ចប្រជុំខាងលើក៏បានពិភាក្សាអំពី គម្រោង INAS ដែលមានគោលបំណង​លើក​កម្ពស់អាហារូបត្ថម្ភ តាមរយៈការធ្វើឲ្យមានការប្រទាក់ក្រឡាគ្នា និងការសម្របសម្រួលរវាងការធ្វើកសិកម្មជាមួយវិស័យអប់រំ និងសុខា​ភិបាល និងការគាំទ្រសហគមន៍កសិករ ដើម្បីជំរុញការផលិត និងការ​ប្រើប្រាស់អាហារដែលមានសារជាតិចិញ្ចឹមខ្ពស់ និងការកែលម្អ​សុខភាព​​ប្រជាជនកម្ពុជា៕