អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដឹកនាំគណៈកម្មការទី៣ ព្រឹទ្ធសភា ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការខេត្តកំពត

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា (គណៈកម្មការ​ ផែនការ​ វិនិយោគ​​ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន) បានដឹកនាំសមាជិក សមាជិកា ចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ក្នុងគោលបំណងសិក្សាស្វែងយល់ និងប្រមូលព័ត៌មានសំខាន់ៗដែលពាក់ព័ន្ធនឹងវិស័យក្នុងសមត្ថកិច្ចរបស់គណៈកម្មការ។ តាមរយៈជំនួបនេះ ក៏ដើម្បីតាមដានរាល់វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ​ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឱ្យបានកាន់តែប្រសើរឡើង។

សូមជម្រាបថា មុនបញ្ចប់កម្មវិធី​ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ក៏បានជូនសាច់ក្រកចម្រុះរស់ជាតិ ចំនួន១០កេស ស្មើនឹង១០០គីឡូក្រាម​ និងវត្ថុអនុស្សាវរីយ៍ជូន ឯកឧត្តម​ ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតផងដែរ៕