បុរសខ្លាំង ពូទីន ចេញមុខចង់ជួយបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្តែលោក ត្រាំ បដិសេធ​

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថា មេដឹកនាំកំពូលរបស់រុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានស្នើជួយដោះស្រាយជម្លោះនៅអ៊ីរ៉ង់ ប៉ុន្តែលោកបានណែនាំថា រុស្ស៊ីគួរតែផ្តោតលើការបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនជាមុនសិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយនៅថ្ងៃទី៩ ខែមីនាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបសន្ទនាតាមទូរស័ព្ទរយៈពេលមួយម៉ោងជាមួយភាគីអាមេរិក លោក ត្រាំ ដោយផ្តោតលើជម្លោះនៅអ៊ីរ៉ង់ និងអ៊ុយក្រែន ក៏ដូចជាស្ថានភាពនៅវេណេស៊ុយអេឡា ផងដែរ។

លោក Ushakov បានបង្ហាញឲ្យដឹងទៀតថា ប្រធានាធិបតីរុស្ស៊ីបានគូសបញ្ជាក់ពីគំនិតជាច្រើនដែលមានគោលបំណងដោះស្រាយជម្លោះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានតាមរយៈមធ្យោបាយនយោបាយ និងការទូត រួមទាំងទំនាក់ទំនងថ្មីៗរបស់លោកជាមួយមេដឹកនាំប្រទេសតំបន់ឈូងសមុទ្រ ដូចជាប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងមេដឹកនាំជាច្រើនទៀតផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយថា លោកបានជំរុញឲ្យលោក ពូទីន គួរតែផ្តោតលើការបញ្ចប់ជម្លោះនៅអ៊ុយក្រែនជាមុនសិន។ ប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ៖”ខ្ញុំបាននិយាយថា អ្នកអាចជួយបានដោយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ នោះវានឹងមានប្រយោជន៍ជាង”៕​