ប្រទេសវៀតណាម បាននាំចេញអង្ករបានប្រមាណ ១,៣ លានតោន ក្នុងរយៈពេលត្រឹម ២ខែដំបូងនៃឆ្នាំ២០២៦ នេះ ពោលគឺបានកើនឡើង ៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមក្រសួងកសិកម្ម និងបរិស្ថាន បានបង្ហាញឲ្យដឹងថា ការដឹកជញ្ជូននេះ មានតម្លៃសរុបប្រមាណ ៥៩៩,៣លានដុល្លារ ដែលជាការធ្លាក់ចុះ ១១,២% បើធៀបទៅនឹងតម្លៃទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
គួរឲ្យដឹងថា ចំពោះតម្លៃនាំចេញជាមធ្យមក្នុងអំឡុងពេលនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤៦៤,១ដុល្លារក្នុងមួយតោន ពោលគឺធ្លាក់ចុះ ១៥,៤% ពីឆ្នាំមុន។
ប្រទេសហ្វីលីពីននៅតែជាទីផ្សារកំពូល ដោយមានចំណែក ៤៧,៦% នៃការនាំចេញអង្ករសរុបអំឡុងពេលនេះ។ បន្ទាប់មកគឺប្រទេសចិន និងហ្គាណា ដែលមានចំណែក ១៨,៣% និង ៨,៩% រៀងៗគ្នា។
ជម្រាបជូនថា ការនាំចេញទៅកាន់ប្រទេសហ្វីលីពីនបានកើនឡើង ១៧,៦% ក្នុងរយៈពេលពីរខែដំបូង ខណៈពេលដែលការដឹកជញ្ជូនទៅកាន់ប្រទេសចិន បានកើនឡើង ៥,៨ដង។ ផ្ទុយទៅវិញ ការនាំចេញទៅកាន់ប្រទេសហ្គាណា បានធ្លាក់ចុះរហូតដល់ ៣១%៕

