កម្ពុជា-គុយបា អះអាងការប្តេជ្ញាចិត្តជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសំខាន់ៗចំនួន៤

សង្គម​ និង​សេដ្ឋកិច្ច

លោក មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងការប្តេជ្ញាចិត្តជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសំខាន់ៗចំនួន៤ គឺវិស័យសុខាភិបាល អប់រំ កសិកម្ម និងទេសចរណ៍ ដើម្បីជាប្រយោជន៍ និងការរីកចម្រើនសម្រាប់ប្រជាជាតិទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្ដេជ្ញាចិត្ដនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោក មាស គឹមហេង ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Milena Caridad Zaldivar Piedra នៅទីស្តីការក្រសួងការបរទេស កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះភាគីទាំងពីរបានស្វាគមន៍ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-គុយបា ព្រមទាំងបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម៕