លោក មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងការប្តេជ្ញាចិត្តជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសំខាន់ៗចំនួន៤ គឺវិស័យសុខាភិបាល អប់រំ កសិកម្ម និងទេសចរណ៍ ដើម្បីជាប្រយោជន៍ និងការរីកចម្រើនសម្រាប់ប្រជាជាតិទាំងពីរ។

ការប្ដេជ្ញាចិត្ដនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោក មាស គឹមហេង ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Milena Caridad Zaldivar Piedra នៅទីស្តីការក្រសួងការបរទេស កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនោះភាគីទាំងពីរបានស្វាគមន៍ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-គុយបា ព្រមទាំងបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម៕






