លោក ត្រាំ ប្រកាសសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីតម្លៃ ៣០០ពាន់លានដុល្លារ ជាមួយមហាសេដ្ឋីកំពូលឥណ្ឌា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសពីការសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីមួយនៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដែលគាំទ្រដោយក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋីមានដាច់នៅឥណ្ឌា លោក Mukesh Ambani។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ដោយស្ថិតនៅក្រោមការសហការគ្នារវាងក្រុមហ៊ុន America First Refining និង Reliance Industries រោងចក្រថ្មីនេះ នឹងមានសមត្ថភាពចម្រាញ់ប្រេងបាន ១៦៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ ជាមួយដើមទុនសាងសង់សរុបប្រមាណ ៣០០ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួនថា ៖”សូមអរគុណដល់ដៃគូរបស់យើងនៅក្នុងប្រទេសឥណ្ឌា និងក្រុមហ៊ុនថាមពលឯកជនធំបំផុតរបស់ពួកគេគឺ Reliance សម្រាប់ការវិនិយោគដ៏ធំធេងនេះ”។

ជម្រាបជូនផងដែរថា ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងចំពេលមានការត្អូញត្អែរខ្លាំងរបស់ប្រជាជនសហរដ្ឋអាមេរិក ចំពោះការកើនឡើងនៃតម្លៃប្រេងសាំង ចាប់តាំងពីមានជម្លោះរវាងអាមេរិក និងអ៊ីស្រាអ៊ែលទៅលើប្រទេសអ៊ីរ៉ង់មក ដែលបណ្តាលឲ្យមានការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងហ្គាសដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕​