វែកមុខឲ្យស្គាល់កំពូលអ្នកមានដាច់គេទាំង១០ នៅលើពិភពលោក របស់ទស្សនាវដ្តី Forbes

អន្តរជាតិ

ថ្មីៗនេះ ទស្សនាវដ្តីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Forbes ទើបតែបញ្ចេញបញ្ជីឈ្មោះអ្នកមានដាច់គេទាំង១០ របស់ពិភពលោក សម្រាប់ខែមីនា ឆ្នាំ២០២៦ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk នៅតែបន្តជាប់ចំណាត់ថ្នាក់កំពូល ជាមួយទ្រព្យសម្បត្តិដ៏ច្រើនមហាសាល រហូតដល់ជាង ៨៣០ពាន់លានដុល្លារ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៣០,៩ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៤៩,៤ពាន់លានដុល្លារ

3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៣០,២ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២១,៦ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២១០,៦ពាន់លានដុល្លារ

6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៨,៣ពាន់លានដុល្លារ

7.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៦,១ពាន់លានដុល្លារ

8.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥,៨ពាន់លានដុល្លារ

9.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ​ ១៤៥ពាន់លានដុល្លារ

10.Rob Walton នាយកប្រតិបត្តិក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៤,៧ពាន់លានដុល្លារ៕