មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla កាលពីពេលថ្មីៗនេះ បានបើកចំហរចំពោះលទ្ធភាពដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សមួយនេះ អាចនឹងរួមបញ្ចូលគ្នាតែមួយជាមួយក្រុមហ៊ុនអវកាស SpaceX ដោយអះអាងថាក្រុមហ៊ុនទាំងពីរនេះ ហាក់មានមានភាពស៊ីមេទ្រីគ្នាខ្លាំង ទាំងលើផ្នែកប្រតិបត្តិការ និងចក្ខវិស័យ។ នេះបើតាមកការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ជុំវិញការប្រកាសនេះ បានធ្វើឲ្យវិនិយោគិន និងក្រុមអ្នកវិនិយោគ កាន់តែមានជំនឿអំពីលទ្ធភាពនៃការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនរថយន្តអគ្គិសនី និងក្រុមហ៊ុនអវកាសរបស់លោក Musk ពោលគឺចាប់តាំងពីមានការបោះផ្សាយលក់ IPO ជាសាធារណៈលើកដំបូងរបស់ SpaceX មក។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងខ្នាតយក្សទាំងពីររបស់លោក Musk មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នារួចស្រេចទៅហើយ ដោយក្រុមហ៊ុន Tesla ផ្គត់ផ្គង់ថ្ម និងបច្ចេកវិទ្យាផលិតកម្មសម្រាប់គម្រោង SpaceX មួយចំនួន ខណៈពេលដែលក្រុមហ៊ុនទាំងពីរក៏កំពុងអភិវឌ្ឍរួមគ្នាទៅលើ Terafab ដែលជារោងចក្រផលិតឧបករណ៍អេឡិចត្រូនិកដែលត្រូវបានរចនាឡើងដើម្បីផលិតបន្ទះឈីប AI ជំនាន់ថ្មី។
ជម្រាបជូនផងដែរថា ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរ ត្រូវបានគេមើលឃើញថានឹងធ្វើឱ្យអាណាចក្រសាជីវកម្មរបស់លោក Musk កាន់តែមានភាពសាមញ្ញ និងបង្កើតក្រុមហ៊ុនរួមបញ្ចូលគ្នាកាន់តែច្រើន ដែលគ្របដណ្តប់លើបញ្ញាសិប្បនិម្មិត AI មនុស្សយន្ត ការផលិត ថាមពល និងហេដ្ឋារចនាសម្ព័ន្ធអវកាស ជាដើម៕

