ក្រសួងរៀបចំដែនដី បន្តសម្របសម្រួលជូនអតិថិជនគម្រោងបុរី ឡេងណាវ៉ាត្រា ៦អា និងជ្រែ១០០ ចំនួន ១១១ គ្រួសារបន្ថែមទៀត

ជុំវិញ​ឧកញ៉ា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានបន្តសម្របសម្រួលជូនអតិថិជនគម្រោងបុរី ឡេង ណាវ៉ាត្រា ៦អា និងជ្រែ១០០ ចំនួន ១១១ គ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តប្តូរទីតាំងផ្ទះចាស់យកទីតាំងថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយ បុរី ឡេង ណាវ៉ាត្រា សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។

ទន្ទឹមគ្នានេះ បុរីក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕