ថ្មីៗនេះ ទស្សនាវដ្តី Forbes ទើបតែបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេទាំង៥ របស់ប្រទេសចិន នៅក្នុងឆ្នាំ២០២៦ នេះ ដោយទ្រព្យសម្បត្តិសរុបរបស់ពួកគេ បានកើនឡើងដល់ ២៦០ពាន់លានដុល្លារ ដែលជំរុញដោយការកើនឡើងនៃទីផ្សារភាគហ៊ុន និងការរីកចម្រើននៃបច្ចេកវិទ្យា AI របស់ប្រទេស។

ក្នុងចំណោមនោះ ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាអ្នកបង្កើតកម្មវិធី TikTok លោក Zhang Yiming បន្តគ្រងតំណែងជាអ្នកមានដាច់គេរបស់ប្រទេសចិន ជាមួយទ្រព្យសម្បត្តិសរុបជាង ៦៩ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៥,៨% ធៀបទៅនឹងឆ្នាំមុន។
ដោយឡែកសម្រាប់ចំណាត់ថ្នាក់ទីពីរបន្តធ្លាក់ទៅលើលោក Zhong Shanshan ដែលត្រូវបានស្គាល់ថាជាស្តេចទឹកសុទ្ធ និងជាស្ថាបនិកក្រុមហ៊ុន Nongfu Spring ដែលមានទ្រព្យសម្បត្តិសរុប ៦៨,១ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ លោក Ma Huateng ប្រធានក្រុមហ៊ុនខ្នាតយក្ស Tencent ជាប់តំណែងលេខ៣ ជាមួយទ្រព្យសម្បត្តិសរុប ៥៣,៨ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៣% ធៀបទៅនឹងឆ្នាំមុន។ ស្របពេលចំណាត់ថ្នាក់លេខ៤ ធ្លាក់លើលោក William Ding ស្ថាបនិកក្រុមហ៊ុនផលិតហ្គេម NetEase មានទ្រព្យសម្បត្តិសរុប ៣៧,៩ពាន់លានដុល្លារ។
ចំណាត់ថ្នាក់ចុងក្រោយ គឺបានលើលោក Colin Huang ស្ថាបនិកក្រុមហ៊ុន PDD Holdings ជាមួយទ្រព្យសម្បត្តិសរុប ៣៥,៨ពាន់លានដុល្លារ ធ្លាក់ចុះ ១៥% ធៀបទៅនឹងឆ្នាំមុន៕

