ស្ថាបនិក TikTok បន្តគ្រងតំណែងជាអ្នកមានដាច់គេរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៦

អន្តរជាតិ

ថ្មីៗនេះ ទស្សនាវដ្តី Forbes ទើបតែបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេទាំង៥ របស់ប្រទេសចិន នៅក្នុងឆ្នាំ២០២៦ នេះ ដោយទ្រព្យសម្បត្តិសរុបរបស់ពួកគេ បានកើនឡើងដល់ ២៦០ពាន់លានដុល្លារ ដែលជំរុញដោយការកើនឡើងនៃទីផ្សារភាគហ៊ុន និងការរីកចម្រើននៃបច្ចេកវិទ្យា AI របស់ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមនោះ ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាអ្នកបង្កើតកម្មវិធី TikTok លោក Zhang Yiming បន្តគ្រងតំណែងជាអ្នកមានដាច់គេរបស់ប្រទេសចិន ជាមួយទ្រព្យសម្បត្តិសរុបជាង ៦៩ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៥,៨% ធៀបទៅនឹងឆ្នាំមុន។

ដោយឡែកសម្រាប់ចំណាត់ថ្នាក់ទីពីរបន្តធ្លាក់ទៅលើលោក Zhong Shanshan ដែលត្រូវបានស្គាល់ថាជាស្តេចទឹកសុទ្ធ និងជាស្ថាបនិកក្រុមហ៊ុន Nongfu Spring ដែលមានទ្រព្យសម្បត្តិសរុប ៦៨,១ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Ma Huateng ប្រធានក្រុមហ៊ុនខ្នាតយក្ស Tencent ជាប់តំណែងលេខ៣ ជាមួយទ្រព្យសម្បត្តិសរុប ៥៣,៨ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៣% ធៀបទៅនឹងឆ្នាំមុន។ ស្របពេលចំណាត់ថ្នាក់លេខ៤ ធ្លាក់លើលោក William Ding ស្ថាបនិកក្រុមហ៊ុនផលិតហ្គេម NetEase មានទ្រព្យសម្បត្តិសរុប ៣៧,៩ពាន់លានដុល្លារ។

ចំណាត់ថ្នាក់ចុងក្រោយ គឺបានលើលោក Colin Huang ស្ថាបនិកក្រុមហ៊ុន PDD Holdings ជាមួយទ្រព្យសម្បត្តិសរុប ៣៥,៨ពាន់លានដុល្លារ ធ្លាក់ចុះ ១៥% ធៀបទៅនឹងឆ្នាំមុន៕​