ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំងកូនប្រុសនាយឧត្តមសេនីយ៍ ចៅ ភិរុណ ជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យ​តែងតាំងមុខតំណែង ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អត្តលេខ ០១៣៩២០ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជា «អនុរដ្ឋលេខាធិការ» នៃក្រសួងការពារជាតិ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ រដ្ឋលេខាធិការ ក្រសួងការពារជាតិ។ មុនទទួលបានការតែងតាំងនេះ ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ មានតួនាទីជាអគ្គនាយក នៃអគ្គនាយក​ដ្ឋាន​សម្ភារៈ​បច្ចេកទេស​ ក្រសួងការពារជាតិ៕