លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិដល់គណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយលោក Enjoy Ho ប្រធានសមាគមថ្មី ចូលជួបស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការនាំចេញវិស័យវាយនភ័ណ្ឌកាត់ដេរ ក្នុងបរិបទដែលពិភពលោកកំពុងតែមានភាពមិនប្រកដប្រជា កាលពីថ្ងៃទី១៧ ខែមីនា។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ក្នុងគោលបំណងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការនាំចេញវិស័យវាយនភ័ណ្ឌកាត់ដេរ ក្នុងបរិបទដែលពិភពលោកកំពុងតែមានភាពមិនប្រកដប្រជា និងក្នុងពេលដែលកម្ពុជាកំពុងត្រៀមខ្លួនក្នុងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ខាងមុខនេះ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ជាង ១១ពាន់លានដុល្លារ កើនឡើងជាង ១៦.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ជាង ៩.៧លានដុល្លារ។ ចំណែកការនាំចេញស្បែកជើងវិញ មានទឹកប្រាក់ជាង ២ពាន់លានដុល្លារ កើនឡើង២៤.៥៣% ខណៈការនាំចេញសម្ភារធ្វើដំណើរ និងកាបូប ទទួលបានចំណូលជាង ២ពាន់ដុល្លារ កើនឡើង៣.៨៧%។ ដោយឡែកនាំចេញទំនិញវាយនភណ្ឌ មានទឹកប្រាក់ ៦៧៨លានដុល្លារ កើនឡើង៣៥.៨៦% បើធៀប ពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ ៤៩៩លានដុល្លារ៕




