អ្នកឧកញ៉ាបណ្ឌិត សួរ វីរ: នឹងដឹកនាំកម្មវិធីបរិច្ចាគឈាមជាមួយក្រុមគ្រួសារ វិរៈ ប៊ុនថាំ លើកទី៥ នៅចុងខែមីនានេះ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សួរ វីរ: អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងដឹកនាំរៀបចំកម្មវិធីបរិច្ចាគឈាមជាមួយក្រុមគ្រួសារ វិរៈ ប៊ុនថាំ លើកទី៥ នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ១១ព្រឹក នៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបរិច្ចាគឈាមនេះ គឺដើម្បីផ្ដល់ក្ដីសង្ឃឹម និងជួយសង្គ្រោះជីវិតដល់ប្រជាជនខ្មែរទូទាំងប្រទេសដោយស្ម័គ្រចិត្ត ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន​ វិរៈ ប៊ុនថាំ។

ក្រុមហ៊ុនវិរៈ ប៊ុនថាំ សូមលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់ចូលរួមក្នុងការបរិច្ចាគឈាមទាំងអស់គ្នា។ ទទួលចុះឈ្មោះពីថ្ងៃនេះរហូតដល់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។

-កម្មវិធីបរិច្ចាគឈាមនេះធ្វើនៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ៖ https://maps.app.goo.gl/kGYbM3Wv8uob6rcv5

-ទំនាក់ទំនងដើម្បីធ្វើការចុះឈ្មោះតាមរយៈ៖ Facebook Page ផ្លូវការក្រុមហ៊ុនវិរៈ ប៊ុនថាំ ឬលេខទូរសព្ទ៖ 010 522 522 | 081 911 911 ។

សូមជម្រាបផងដែរថា កាលពេលថ្មីៗនេះ ដោយមើលឃើញពីអំពីតម្រូវការ និងការផ្គត់ផ្គង់លើផលិតផលគ្រឿងឧបភោគបរិភោគក្នុងស្រុក ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប បានសម្រេចវិនិយោគ ដោយបង្កើតជាអាជីវកម្មថ្មីមួយបន្ថែមទៀតឈ្មោះ វិរៈ ប៊ុនថាំ ហ៊្វូដ ដែលផ្តោតលើការផលិត កែច្នៃ វេចខ្ចប់ និងចែកចាយផលិតផលម្ហូបអាហារចម្រុះ ទាំងក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។ បច្ចុប្បន្ន ក្រុមហ៊ុនដាក់ផែនការផលិតនូវផលិតផលដូចជា៖ ត្រីខកំប៉ុង ប៊ីចេង កាហ្វេ ម្សៅស៊ុប ដុំស៊ុប មីកញ្ចប់ ប្រេងឆា ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកប៉េងប៉ោះ ប្រេងខ្យង ប្រេងប៉ាវហ៊ឺ ទឹកដោះគោ គ្រាប់ស្វាយចន្ទី និងភេសជ្ជៈផ្សេងៗផងដែរ៕