នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បុរី វិមានសំណាង (Borey Vimean Samnang) បានជូនដំណឹងជាសាធារណឲ្យបានជ្រាបថា បុរី វិមានសំណាង (Borey Vimean Samnang) សហការឧបត្ថម្ភនៅក្នុងវគ្គការបណ្តុះ បណ្តាល ស្តីពីការវិនិយោគភាគហ៊ុន និងទ្រព្យឌីជីថល ដោយផ្ដល់ជូននូវទីតាងសម្រាប់រៀបចំវគ្គបណ្ដុះបណ្ដាលនៅក្នុងនៅបុរី វិមានសំណាង។

បុរី វិមានសំណាង (Borey Vimean Samnang) បានបង្ហោះរូបភាពនៅលើបណ្តាញសង្គមហ្វេសប៊ុកថា នៅថ្ងៃព្រហស្បត៌ ១៧ កក្កដា ២០២៥ ចាប់ពីម៉ោង 13:00 ដល់ 16:30 នឹងមានការបណ្តុះបណ្តាល ស្តីពីការវិនិយោគភាគហ៊ុន និងទ្រព្យឌីជីថល (Stock and Digital Asset Investment Training) ដែលរៀបចំដោយ សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា (Securities Investors Association of Cambodia) និងមានការចូលរួមឧបត្ថម្ភដោយ បុរី វិមានសំណាង។ កម្មវិធីបណ្តុះបណ្តាលនេះនឹងទទួលយកសិក្ខាកាម (អ្នកចូលរួម) ត្រឹមតែ ៦០នាក់ប៉ុណ្ណោះដោយមិនគិតថ្លៃ ហើយត្រូវចុះឈ្មោះតាមរយៈលេខ 011 62 6789 ។”

សូមជម្រាបថា លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាម្ចាស់ បុរី វិមានសំណាង ដែលជាបុរីលំដាប់អភិជន។ បុរី វិមានសំណាង មានម៉ូដផ្ទះវីឡា បីប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាង ការសាងសង់វីឡាបែបទំនើបនានា។ បុរី វិមានសំណាង មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើននិងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុបសាកសមបំផុតសម្រាប់គ្រួសារ អភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕


