រដ្ឋបាលលោក ត្រាំ ទំនងកើបលុយបាន ១០ពាន់លានដុល្លារ ពីការសម្របសម្រួលកិច្ចព្រមព្រៀងលក់ TikTok

អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងទទួលបានថ្លៃសេវាប្រហែល ១០ពាន់លានដុល្លារសម្រាប់តួនាទីក្នុងនាមជាអ្នកសម្របសម្រួល នៅក្នុងកិច្ចព្រមព្រៀងទិញ-លក់ TikTok នៅសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីកាសែត Wall Street Journal បានបង្ហាញឲ្យដឹងថា រដ្ឋបាលលោក ត្រាំ គ្រោងនឹងទទួលបានថ្លៃសេវាអន្តរការីប្រហែល ១០ពាន់លានដុល្លារពីវិនិយោគិន នៅក្នុងកិច្ចព្រមព្រៀងដើម្បីទទួលបានការគ្រប់គ្រងប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចិន ByteDance។

ចំនួនទឹកប្រាក់ដ៏ច្រើននេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យវិនិយោគិនដែលជាដៃគូដ៏ជិតស្និទ្ធជាមួយរដ្ឋាភិបាលអាមេរិក នៅក្នុងការទទួលយកប្រតិបត្តិការគ្រប់គ្រងកម្មវិធី TikTok ពេញលេញ នៅអាមេរិក ពីក្រុមហ៊ុន ByteDance ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងនោះមិនរាប់បញ្ចូលទៅលើដើមទុនវិនិយោគ ដើម្បីបង្កើតអង្គភាពថ្មីដើម្បីដំណើរការកម្មវិធីនេះ នៅសហរដ្ឋអាមេរិកនោះទេ។

គួឲ្យដឹងថា ក្រុមវិនិយោគិន រួមទាំងក្រុមហ៊ុន Oracle, Silver Lake, មូលនិធិវិនិយោគ MGX របស់ប្រទេសអារ៉ាប៊ីសាអូឌីត និងដៃគូផ្សេងទៀត បានបង់ប្រាក់ប្រហែល ២,៥ពាន់លានដុល្លារទៅឲ្យក្រសួងរតនាគារសហរដ្ឋអាមេរិក នៅពេលបញ្ចប់កិច្ចព្រមព្រៀងភ្លាមៗ ហើយពួកគេនឹងបន្តធ្វើការទូទាត់បន្ថែមទៀត រហូតដល់ចំនួនសរុប ១០ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ក្រុមមន្ត្រី​បាន​អះអាង​ថា ទឹកប្រាក់ ១០ពាន់លានដុល្លារនេះ គឺជាចំនួនទឹកប្រាក់សមហេតុផល ដោយលើកឡើងពីតួនាទីរបស់លោក ត្រាំ ក្នុងការជួយសង្គ្រោះប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ក៏ដូចជាការដឹកនាំការចរចាជាមួយប្រទេសចិន និងការដោះស្រាយកង្វល់របស់សភាអំពីសន្តិសុខជាតិ ផងដែរ៕​